ព័ត៌មានអន្តរជាតិ
Meta ព្រហើនដាក់រុស្ស៊ី បើកឱ្យអ្នកប្រើបណ្ដាញសង្គមអាចអំពាវនាវហិង្សាប្រឆាំង និងបន់ឱ្យ ពូទីន ស្លាប់ទៀតផង
ក្រុមហ៊ុន Meta នឹងអនុញ្ញាតឱ្យអ្នកប្រើបណ្ដាញសង្គម Facebook និង IG ក្នុងប្រទេសមួយចំនួន អាចអំពាវនាអំពោះហិង្សាប្រឆាំងនឹង រុស្ស៊ី ក៏ដូចជាទាហានរុស្ស៊ីដែលឈ្លានពានអ៊ុយក្រែន ប៉ុន្ដែលើកលែងមិនឱ្យប៉ះពាល់ដល់ ជនស៊ីវិលរុស្ស៊ីឡើយ។ នេះបើយោងទៅតាមអ៊ីមែលផ្ទៃក្នុងរបស់ Meta ស្ដីពីការផ្លាស់ប្ដូរគោលការណ៍បណ្ដោះអាសន្នរបស់ក្រុមហ៊ុននេះ ដែលបានឃើញដោយ កាសែត Reuters កាលពីថ្ងៃព្រហស្បតិ៍។ បន្ថែមពីនេះ Meta ក៏អនុញ្ញាតបណ្ដោះអាសន្នឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមខ្លួន...