សិល្បៈ និង កម្សាន្ត

BTS បំបែកកំណត់ត្រារបស់ Destiny’s Child ក្លាយជាក្រុម ទទួលបានពានរង្វាន់ Billboard Music Awards ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ

កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Channel news Asia បានប្រាប់ឲ្យដឹងថា កំពូលតារាចម្រៀង កូរ៉េខាងត្បូង ក្រុម BTS ទទួលបានពានរង្វាន់ចំនួន ៣ នៅកម្មវិធី Billboard Music Awards (BBMA) ឆ្នាំ ២០២២ ធ្វើឲ្យក្រុមឈ្នះគ្រប់ពេល របស់ពួកគេដល់ទៅ ១២ ហើយលើសពីកំណត់ត្រារបស់ក្រុមចម្រៀងនារី Destiny’s Child របស់សហរដ្ឋអាមេរិកមាន ១១ ពានរង្វាន់ ។

ពានរង្វាន់ចំនួន៣របស់ BTS ក្នុងឆ្នាំនេះរួមមាន Top Duo/Group, Top Song Sales Artist និង Top Selling Song ( Butter)។ ក្រុម K-pop បានឈ្នះពានរង្វាន់ នៅពានរង្វាន់ចាប់តាំងពីឆ្នាំ ២០១៧ កាលពីឆ្នាំមុន ពួកគេបានឈ្នះពានរង្វាន់ Billboard ចំនួន៤ ។ ពានរង្វាន់សរុបចំនួន ១២ របស់ពួកគេធ្វើឲ្យពួកគេក្លាយ ជាក្រុមដែលបានឈ្នះពានរង្វាន់ Billboard Music Awards ច្រើនបំផុតមិនធ្លាប់មាន ។ កំណត់ត្រាពានរង្វាន់ ១១ របស់ Destiny’s Child មិនចាញ់អស់រយៈពេល ១៧ ឆ្នាំ ។

នេះក៏ជាលើកទីបីហើយដែល BTS បានឈ្នះពានរង្វាន់ Top Duo/Group ក្នុងកម្មវិធី Billboard Music Awards ដែលពួកគេបានជាប់ជាមួយនឹងក្រុម One Direction របស់អង់គ្លេស សម្រាប់ការឈ្នះពានរង្វាន់ច្រើន ជាងគេក្នុងប្រភេទដូចគ្នា ៕ដោយ៖លី ភីលីព

Most Popular

To Top