ព័ត៌មានអន្តរជាតិ
ក្រុមហ៊ុនមេណ្តាញសង្គម Facebook Meta ប្រឈមមុខនឹងការស៊ើបអង្កេតលើប្រព័ន្ធ AI ជាមួយអនីតិជន
អាមេរិក៖ សមាជិកព្រឹទ្ធសភាអាមេរិកនឹងស៊ើបអង្កេតក្រុមហ៊ុនមេរបស់បណ្តាញសង្គម Facebook គឺក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Meta បន្ទាប់ពីមានការលាតត្រដាងថា Chatbots បញ្ញាសិប្បនិមិត្ត (AI) របស់ខ្លួនមានប្រាស្រ័យទាក់ទងជាមួយអនីតិជនក្នុងការសន្ទនានៃស្នេហា ឬមនោសញ្ចេតនា យោងតាមការចេញផ្សាយពីគេហទំព័រ RT។ ការស៊ើបអង្កេតនេះត្រូវបានប្រកាសកាលពីថ្ងៃសុក្រដោយព្រឹទ្ធសមាជិក Josh Hawley (R-Mo) ជាប្រធានអនុគណៈកម្មាធិការតុលាការព្រឹទ្ធសភាស្តីពីឧក្រិដ្ឋកម្ម និងប្រឆាំងភេរវកម្ម ដោយមានការគាំទ្រពីសមាជិកក្រុមប្រឹក្សាសមាជិក Marsha Blackburn...