ព័ត៌មានអន្តរជាតិ
អ៊ុយក្រែន ផ្តល់សញ្ជាតិនិងលុយ ៧៥០០ផោនដល់ទាហានរុស្សី បន្ទាប់ពីក្រាបលើដីសុំចុះចាញ់
ក្រោយស្ថិតក្នុងសមរភូមិ ប្រយុទ្ធអស់ជាច្រើនថ្ងៃ ទាហានរុស្សីម្នាក់បានសុំចុះចាញ់ ដោយមើលឃើញថា មិនអាចច្បាំងឈ្នះទាហានអ៊ុយក្រែន។ ទាហានរុស្សី ឈ្មោះ Misha បានក្រាបនៅលើដី សុំចុះចាញ់ ដោយគេឃើញមានទាហានអ៊ុយក្រែន ភ្ជង់កាំភ្លើងទៅលើរូបគេផងដែរ។ ក្រោយសុំចុះចាញ់ ទាហានរូបនោះ បានទុករថក្រោះមួយគ្រឿងប្រភេទ T-72B3 ឱ្យទៅអ៊ុយក្រែនថែមទៀតផង។ ចំណែកខាងអ៊ុយក្រែន បានផ្តល់សញ្ជាតិដល់ទាហានរុស្សីខាងលើ និងប្រាក់ចំនួន ៧៥០០ផោន។ ពេលនេះទាហានវ័យក្មេង...