ព័ត៌មានអន្តរជាតិ

តារាល្បីៗ កាន់ទុក្ខចំពោះការទទួលមរណភាព តារាសម្តែងនាង Kang Soo Yeon

កូរ៉េ៖នេះបើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាកូរ៉េខាងត្បូងល្បីៗជាច្រើនបានចូលរួមពិធីបុណ្យសពរបស់តារាសម្ដែងនាង Kang Soo Yeon បន្ទាប់ពីនាងបានទទួលមរណភាពនៅមន្ទីរពេទ្យ Gangnam Severance ។

កន្លងមក មានសេចក្តីរាយការណ៍ថា តារាស្រីវ័យ ៥៥ឆ្នាំរូបនេះ បានទទួលមរណភាព នៅចំពោះមុខក្រុមគ្រួសាររបស់នាងនៅមន្ទីរពេទ្យ Gangnam Severance តំបន់ Gangnam ទីក្រុងសេអ៊ូល កាលពីថ្ងៃទី៧ ខែឧសភា។ កាលពីថ្ងៃទី ៨ ឧសភា កន្លងទៅនេះ វិស័យសិល្បៈ រួមទាំងតារាល្បីៗ និងអ្នកដឹកនាំរឿងជាច្រើន បានមកចូលរួមកាន់ទុក្ខចំពោះមរណភាពរបស់តារាស្រីរូបនេះ។

ក្នុងនោះក៏មានអ្នកដឹកនាំរឿង ‘Parasite’ Bong Joon Ho តារាសម្តែងនាង Kim Hye Soo និង Moon Geun Young បានចូលរួមពិធីបុណ្យសពនៅទីក្រុងសេអ៊ូល។ ទន្ទឹមនឹងនេះ នាង Kang Soo Yeon បានសម្តែងចុងក្រោយនៅក្នុងខ្សែភាពយន្តបែបវិទ្យាសាស្ត្ររបស់ Netflix ដែលមានចំណងជើងថា ‘Jung-E’ ៕ ដោយ៖លី ភីលីព

Most Popular

To Top