សិល្បៈ និង កម្សាន្ត
ម្ដាយ Tangmo ព្រមលើកលែងទោស Po និង Robert តែមិនអភ័យឲ្យ Kratik ឡើយ
នៅល្ងាចថ្ងៃទី ០១ ខែមីនា ឆ្នាំ២០២២ ហាយសូ Po, Robert និង Kratik បានទៅលុតជង្គង់សុំទោស អ្នកម្ដាយរបស់ Tangmo Nida នៅចំពោះមុខអ្នកកាសែតនិងមន្ត្រីប៉ូលីសជាច្រើននាក់។ មានរឿងរ៉ាវជាច្រើនដែលមិនអាចរំលងបាន ដោយផ្ដើមដំបូងពី Po ដែលជាម្ចាស់ទូក បានសារភាពកំហុស ថាខ្លួនជាអ្នកដើមហេតុនាំឲ្យមានរឿងមិនល្អ ដោយបានបបួល Tangmo ជុំមិត្តភ័ក្តិជិះទូកលេងកម្សាន្ត និងញ៉ាំបាយជាមួយគ្នា តែមិននឹកស្មានថាបែរជាមានរឿងបែបនេះកើតឡើង។ លោកបានសម្ដែងការសុំទោសដោយក្ដីគោរពចំពោះអ្នកម្ដាយ Tangmo ព្រមទាំងសន្យាថាពីពេលនេះទៅ នឹងមើលថែអ្នកស្រីមិនឲ្យខុសពីអ្វីដែល Tangmo ធ្លាប់ធ្វើទេ ហើយលោកក៏សំពះក្រាបសុំការអនុញាតិ ធ្វើជាកូនរបស់អ្នកស្រីម្នាក់ទៀតដែរ។ អ្នកម្ដាយរបស់ Tangmo ក៏ព្រម...