ព័ត៌មានអន្តរជាតិ

Update៖ សម្តេចសង្ឃប៉ាប មានព្រះបន្ទូលថា ការស្រែកក្តែងៗ របស់អង្គការ NATO នៅមាត់ទ្វាររុស្ស៊ី អាចនឹងនំាឲ្យកើត មានប្រតិបត្តិការ យោធានៅ អ៊ុយក្រែន

រ៉ូម ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ថា កាសែតអាមេរិក ឈ្មោះ Politico បានរាយការណ៍ថា សម្តេចសង្ឃប៉ាប ហ្វ្រង់ស៊ីស បានមាន ព្រះបន្ទូលថា “ការស្រែកក្តែងៗ” របស់អង្គការ NATO នៅមាត់ទ្វាររបស់រុស្ស៊ី អាចនឹងនាំទៅដល់ ប្រតិបត្តិការយោធារបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន ។

សេចក្តីរាយការណ៍បានឲ្យដឹងថា “ខណៈដែលគាត់ (ប្រកាន់ទោស) ប្រហែលជាមិនទៅឆ្ងាយដូចដែលមានព្រះបន្ទូលថា វត្តមានរបស់អង្គការ NATO នៅក្នុងប្រទេសក្បែរនោះ “ធ្វើឱ្យ” ទីក្រុងម៉ូស្គូ “ប្រហែលជា” ជួយសម្រួល “ការឈ្លានពាន” ។

គួរបញ្ជាក់ថា សម្តេចសង្ឃប៉ាប លោកបានធ្វើការកត់សម្គាល់នេះ ក្នុងបទសម្ភាសន៍ជាមួយកាសែត អ៊ីតាលី Corriere della Sera ដែលបានចុះផ្សាយកាលពីថ្ងៃអង្គារ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top