ព័ត៌មានអន្តរជាតិ
យុទ្ធសាស្ត្រចម្លែកទៀត! អ៊ុយក្រែន ប្រកាសលើកលែងទិដ្ឋាការ ដល់ជនបរទេសណា ចង់ទៅជួយប្រយុទ្ធនឹងកងទ័ពរុស្ស៊ី
ប្រទេសអ៊ុយក្រែនបានប្រកាសផ្តល់និងលើកលែងទិដ្ឋាការ(Visa)ជាពិសេសជូនដល់ជនបរទេសទាំងឡាយណាដែលមានបំណងចង់ចូលទៅជួយប្រជាជនអ៊ុយក្រែន ប្រយុទ្ធតទល់ជាមួយនឹងការឈ្លានពានរបស់កងទ័ព ប្រទេសរុស្ស៊ីក្នុងសមរភូមិសង្រ្គាម។ នេះបើតាមការចេញផ្សាយដោយទីភ្ញាក់ងារសារព័ត៌មាន Business insider ថ្ងៃអង្គារ ទី១ ខែមីនា ឆ្នាំ២០២២។ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡិនស្គី បានបញ្ជាក់យ៉ាងច្បាស់ៗ កាលពីថ្ងៃចន្ទកន្លងទៅ ថាខណ:អ៊ុយក្រែនត្រូវបានឈ្លានពានពីសំណាក់ រុស្សីថា “យើងនឹងលើកលែង ទិដ្ឋាការជាបណ្ដោះអាសន្ន ដល់អ្នកដែលស្ម័គ្រចិត្ត ឬចង់ចូលរួមជាមួយកងទ័ពអ៊ុយក្រែន”។ ប៉ុន្តែ...