កីឡា

Spurs ចាប់ផ្តើមបើកការចរចា ជាមួយនឹងក្លឹប ប៉ទុយហ្គាល់ម្នាក់

ក្លឹបខ្លាំងអង់គ្លេស Tottenham Hospurs ត្រូវបាន កាសែត The Jornal de Noticias ចេញផ្សាយថា កំពុងមានផែនការក្នុងការដេញថ្លៃ យកកីឡាករខ្សែបម្រើឆ្នើមម្នាក់របស់ក្លឹប ប៉ទុយហ្គាល់ Sporting CP ឲ្យបាននៅមុនចុងខែនេះ។

ប្រភពដដែលបានឲ្យដឹងទៀតថា គ្រូបង្វឹកលោក Antonio Conte គឺជាអ្នកដែលគាំទ្រយ៉ាងខ្លាំងចំពោះកីឡាករវ័យ២៦ឆ្នាំ Joao Palhinha រូបនេះប៉ុន្តែក៏កំពុងមានក្តីបារម្ភដែរថា នឹងអាចក្លឹប ផ្សេងទាក់ទងទៅបាត់ ដែលក្នុងនោះក៏មានទាំង បិសាចក្រហម Man UTD ផង។

គួរឲ្យដឹងដែរថាកីឡាករ Palhinha បង្ហាញខ្លួនលេង ឲ្យក្លឹបនិងលីគ Primeira Liga របស់ប៉ទុយហ្គាល់ នៅរដូវកាលនេះចំនួន២៥ដង និងអាចស៊ុតបញ្ចូលទីបាន៣គ្រាប់ជូនក្លឹប ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top