ព័ត៌មានអន្តរជាតិ
ផ្កាអ័រគីដេ យក្សកំពស់១ម៉ែត្រ រកឃើញនៅ Oxfordshire ជាលើកដំបូង សម្រាប់ដុះលូតលាស់ ក្នុងព្រៃនៅអង់គ្លេស
អង់គ្លេស ៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា ផ្កាអ័រគីដេយក្សអាចឡើង ដល់កម្ពស់រហូតដល់១ម៉ែត្រ ត្រូវបានគេរកឃើញនៅ Oxfordshire ជាការកត់សម្គាល់ ជាលើកដំបូង ដែលពួកគេត្រូវបានគេប្រទះឃើញ ដុះលូតលាស់នៅក្នុងព្រៃ នាចក្រភពអង់គ្លេស។ ផ្កាអ័រគីដេពណ៌ផ្កាឈូក គួរឲ្យភ្ញាក់ផ្អើលត្រូវបានគេ ប្រទះឃើញនៅលើជម្រាលស្មៅ ក្បែរទីក្រុង Didcot រដ្ឋ Oxfordshire ដោយគិលានុបដ្ឋាយិកា...