សិល្បៈ និង កម្សាន្ត

តារាសម្តែង លោក Jimmy Wang Yu នៃ One-Armed Swordsman បានទទួលមរណភាព នៅអាយុ ៨0 ឆ្នាំ

ទីក្រុងតៃប៉ិ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Channel news Asia បានប្រាប់ឲ្យដឹងថា លោក Jimmy Wang Yu ជាតារាសម្តែងខ្សែភាពយន្តសិល្បៈក្បាច់គុនឆ្នាំ ១៩៦៧ ដែលមានចំណងជើងថា One-Armed Swordsman បានទទួលមរណភាពកាលពីថ្ងៃអង្គារ ទី៥ ខែមេសាក្នុងអាយុ ៨0 ឆ្នាំហើយ ។

កូនស្រីច្បង របស់លោក Linda Wong បានប្រកាសព័ត៌មាន នៅលើប្រព័ន្ធផ្សព្វផ្សាយ សង្គមដោយសរសេរថា ឪពុករបស់នាងបានទទួល មរណភាព នៅព្រឹកនោះនៅមន្ទីរពេទ្យ ក្នុងទីក្រុងតៃប៉ិ ។ នាង Linda Wong ជាតារាចម្រៀងបានសរសេរថា ឪពុក ខ្ញុំស្មោះត្រង់ និងផ្តល់តម្លៃ ដល់មិត្តភ័ក្តិរបស់លោក។ ទាំងក្នុង និងក្រៅឆាក លោកគឺជាមនុស្សទៀងត្រង់ និងក្លាហាន ហើយជីវិតរបស់លោក គឺអស្ចារ្យ។ ជាមួយនឹងភាពស្ទាក់ស្ទើរ ពួកយើងនឹងនឹកខ្ញុំជានិច្ចឪពុក យើងក៏ជឿថា រូបវីរៈបុរសដាវអាវុធមួយដ៏សង្ហា របស់លោកនឹងរស់នៅក្នុងប្រវត្តិសាស្រ្តភាពយន្ត និងនៅក្នុងបេះដូងអ្នកគាំទ្រ ជារៀងរហូត ។

លោក Wang បានរងរបួសដាច់ សរសៃឈាមខួរក្បាល២លើក មួយនៅឆ្នាំ២០១១ និងមួយទៀតនៅចុងឆ្នាំ២០១៥ ។ តារាសម្ដែងរូបនេះ បានសម្ដែង ក្នុងខ្សែភាពយន្តសកម្មភាព ជាច្រើនមុនពេល ចាកចេញ ពីវិស័យសិល្បៈក្នុងឆ្នាំ ១៩៩៧ ដើម្បីចូលប្រឡូក ក្នុងវិស័យជំនួញ ។ លោកបានត្រឡប់មកវិញ កាលឆ្នាំ ២0១១ ជាមួយនឹងខ្សែភាព យន្តសិល្បៈក្បាច់គុនរបស់ Peter Chen Wu Xia ដែលសម្តែង ដោយ Donnie Chen និង Takeshi Kaneshiro ។
លោក Wang បានឈ្នះជាតារាសម្តែងល្អបំផុត សម្រាប់តួនាទី របស់លោក សម្រាប់ខ្សែភាពយន្តភ័យរន្ធត់ Soul នៅ Taipei Film Awards កាលឆ្នាំ ២0១៣ និងឆ្នាំ ២0១៩ ត្រូវបានបង្ហាញជាមួយ នឹងពានរង្វាន់ Lifetime Achievement Awards នៅ Golden Horse Awards ទោះបីជាគាត់មិនបាន ចូលរួមក្នុងពិធីក៏ដោយ កូនស្រីរបស់លោកបាន យករង្វាន់ជំនួសលោកវិញ ៕ដោយ៖លី ភីលីព

Most Popular

To Top