បច្ចេកវិទ្យា
ក្រុមហ៊ុនមេ Facebook Meta បង្កើតកុំព្យូទ័រ AI ដ៏មានឥទ្ធិពលបំផុត នាពេលអនាគត
រដ្ឋកាលីហ្វ័រញ៉ា៖ ក្រុមហ៊ុនមេរបស់ប្រព័ន្ធផ្សព្វផ្សាយ សង្គមយក្សអាមេរិក Facebook ឈ្មោះ Meta បាននិយាយថា ខ្លួនបានបង្កើតនូវអ្វីដែលខ្លួនជឿថា ស្ថិតក្នុងចំណោមកុំព្យូទ័រទំនើប ដែលមានបញ្ញាសិប្បនិម្មិតលឿនបំផុត កំពុងដំណើរការសព្វថ្ងៃ នេះយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ប្រព័ន្ធផ្សព្វផ្សាយសង្គមយក្សបាននិយាយថា ខ្លួនសង្ឃឹមថា ម៉ាស៊ីននេះនឹងជួយដាក់មូលដ្ឋានគ្រឹះ សម្រាប់ការកសាង Metaverse របស់ខ្លួនជាសំណង់ការពិតនិម្មិត ក្នុងគោលបំណងជំនួសអ៊ីនធើណេត ដូចដែលយើងដឹងសព្វថ្ងៃនេះ។ Facebook...