ព័ត៌មានអន្តរជាតិ
ឥណ្ឌូនេស៊ី កំពុងស្វែងរកការវិនិយោគទុន ដែលមានទឹកប្រាក់ ៨,៥៨ពាន់លានដុល្លារ ដើម្បីបិទរោងចក្រដើរ ដោយថាមពលធ្យូងថ្ម
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ថា ប្រទេសឥណ្ឌូនេស៊ី កំពុងស្វែងរកការវិនិយោគ ចំនួន៨,៥៨ពាន់លានដុល្លារអាមេរិក ដើម្បីបិទរោងចក្រថាមពល ដើរដោយធ្យូងថ្មមួយចំនួន ខណៈដែលប្រទេសនេះ កំពុងពន្លឿនការផ្លាស់ប្តូរ ទៅជាថាមពលបៃតងវិញ ។ លោក Luhut Binsar Pandjaitan រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសមុទ្រ និងវិនិយោគរបស់ប្រទេសនេះ បានលើកឡើងនៅឯវេទិកាវិនិយោគ Mandiri...