ព័ត៌មានអន្តរជាតិ
								បារាំង៖ រថយន្តរាប់រយគ្រឿង ត្រូវបានគេដុតបំផ្លាញ នៅព្រឹកព្រលឹមថ្ងៃដំបូង នៃឆ្នាំថ្មី ២០២២
								បរទេស៖ ក្រសួងមហាផ្ទៃរបស់ប្រទេសបារាំងបាននិយាយថា រថយន្តសរុបចំនួន ៨៤៧ ត្រូវបានដុតបំផ្លាញនៅក្នុងប្រទេសបារាំងនៅព្រឹកព្រលឹមនៃថ្ងៃដំបូងនៃឆ្នាំថ្មីនេះ ជាមួយនឹងមនុស្សរាប់រយនាក់ត្រូវបានឃាត់ខ្លួនជុំវិញការបំផ្លិចបំផ្លាញនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ការដុតរថយន្តដ៏ច្រើនបានក្លាយទៅជា “ទំនៀមទម្លាប់” ដ៏អាក្រក់ និងគួរឲ្យសោកស្ដាយក្នុងប្រទេសបារាំង ដែលរថយន្តរាប់រយគ្រឿងត្រូវបានដុតបំផ្លាញស្ទើរតែរៀងរាល់ថ្ងៃចូលឆ្នាំសកល។ ទោះជាយ៉ាងណាក៏ដោយ នៅឆ្នាំនេះ រថយន្តមានចំនួនតិចជាងមុនបានរងការខូចខាត, នេះបើយោងតាមរដ្ឋមន្ត្រីមហាផ្ទៃ Gerald...