បច្ចេកវិទ្យា
ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស របស់អាមេរិក Google ជំរុញផែនការថ្មី ដើម្បីកែលម្អ Cookies តាមដានគេហទំព័រ
ប៉ារីស៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Google បានប្រកាសពីផែនការថ្មីមួយ ដើម្បីបញ្ឈប់ការប្រើប្រាស់ឯកសារតូចៗ ដែលគេស្គាល់ថា ជា Cookies សម្រាប់តាមដានទម្លាប់ នៃការរុករកគេហទំព័ររបស់មនុស្ស បន្ទាប់ពីសំណើពីមុនរបស់ខ្លួន ត្រូវបានរិះគន់ជុំវិញ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស របស់សហរដ្ឋអាមេរិក កំពុងស្ថិតក្រោមសម្ពាធដ៏ធំ នៃការរៀបចំឡើងវិញនូវវិធី ដែលពួកគេប្រមូលទិន្នន័យ ហើយ Google ត្រូវបានពិន័យជាប្រាក់...