សិល្បៈ និង កម្សាន្ត

ប៉ូលីស មិនបានច្រានចោល នូវលទ្ធភាព នៃការស្លាប់ របស់តារាសម្តែងថៃ នាង Tangmo នោះឡើយ

ថៃ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ Bangkok post បានប្រាប់ឲ្យដឹងថា មួយសប្តាហ៍ បន្ទាប់ពីការស្លាប់ របស់តារា សម្តែងថៃ ដ៏ល្បីល្បាញ ក្នុងពិភពលោក សិល្បៈនាង Nida “Tangmo” Patcharaveerapong ប៉ូលីសនៅតែព្យាយាម ស្វែងរកអ្វី ដែលពិតជាបានកើតឡើង ។

ប្រធានស៊ើប អង្កេតបាននិយាយថា យើងមិនច្រានចោលមូលហេតុ ដែលអាចកើតមាន នៃការស្លាប់របស់នាងបានឡើយ ។
ប៉ូលីសដែលកំពុងធ្វើការ លើករណីនេះ កំពុងស៊ើបអង្កេតថា តើតារាស្រីវ័យ ៣៧ ឆ្នាំបានធ្លាក់ពីលើទូកលឿន ហើយលង់ទឹកទន្លេចៅប្រាយ៉ា កាលពីយប់ថ្ងៃទី ២៤ ខែកុម្ភៈ ឬការស្លាប់របស់នាងកើតឡើង ដោយសារតែការធ្វេសប្រហែស របស់មនុស្ស ៥ នាក់ផ្សេងទៀត នៅលើទូកលឿន ។

រហូតមកដល់ពេលនេះ ប៉ូលីសបានចោទប្រកាន់ពួកគេពីរនាក់គឺ Tanupat “Por” Lerttaweewit និង Phaiboon “Robert” Trikanjananun ។ លោក Tanupat ជាម្ចាស់ទូកល្បឿន ហើយលោក Phaiboon បានបើកទូកនៅពេលនោះ ។ បុរសទាំង២នាក់នេះ ត្រូវបានចោទប្រកាន់ ចំនួន២បទល្មើស គឺការបើកកប៉ាល់គ្មានច្បាប់អនុញ្ញាត និងការធ្វេសប្រហែសនាំ ឲ្យមនុស្សស្លាប់ ។

មនុស្ស៣នាក់ផ្សេងទៀត នៅលើទូកគឺ Idsarin “Gatick” Juthasuksawat ដែលជាអ្នកគ្រប់គ្រងផ្ទាល់ខ្លួន របស់ Tangmo; មិត្តរបស់នាង Wisapat “Sand” Manomairat និង Nitas “Job” Kiratisoothisathorn ។ តារាស្រីរូបនេះ ត្រូវបានគេរាយការណ៍ថា បានទៅក្រោយទូក ដើម្បីសម្រាលខ្លួន ។

នាង Wisapat បាននិយាយកាលពីថ្ងៃអាទិត្យថា នាងកំពុងមើលទូរស័ព្ទដៃរបស់នាង ខណៈតារាស្រីរូបនេះកាន់ជើង របស់នាងនៅខាងក្រោយទូក មុនពេលរអិលចូលទៅក្នុងទន្លេ ។ នៅពេលសួរថា តើមូលហេតុ នៃការស្លាប់របស់ Tangmo ត្រូវបានបញ្ជាក់ ឬអត់ ប៉ូលីសបាននិយាយថា ដៃគូផ្សេងទៀត បានប្រាប់ប៉ូលីសថា ពួកគេមិនបានឃើញនាងដើរដល់ចុងទូក ឬមិនឃើញនាងធូរស្រាល ។

ប៉ូលិសនៅយប់ថ្ងៃពុធ បានបើកផ្លូវ និងពេលវេលា នៃឧបទ្ទវហេតុនេះឡើងវិញ ដើម្បីរកឲ្យឃើញថា តើវាស្របនឹងការលើកឡើង របស់គូកនទាំង៤នាក់ និងសាក្សីផ្សេងទៀត ។ ប៉ូលីសបានសាកសួរសាក្សី ចំនួន ២៩ នាក់ក្នុងចំណោម ៣៧ នាក់ មុនពេលសម្រេចថា តើការចោទ ប្រកាន់នឹង ត្រូវបាននាំយកមកលើ ជនសង្ស័យថ្មី ។ ពួកគេបាននិយាយថា ជនសង្ស័យបច្ចុប្បន្នក៏អាចប្រឈមមុខ នឹងការចោទប្រកាន់ បន្ថែមទៀតផងដែរ ៕ដោយ៖លី ភីលីព

Most Popular

To Top