បច្ចេកវិទ្យា
ឃោសនា បំផ្លើសរបស់ Metaverse ជំរុញទីផ្សារអចលនទ្រព្យឌីជីថល ដែលកំពុងរីកចម្រើន
ប៉ារីស៖យោងតាមការចេញផ្សាយពីគេហទំព័រ ជប៉ុនធូដេបានប្រាប់ឲ្យដឹងថា គំនិតនៃការចំណាយរាប់លាន នៅលើដីដែលមិនមានពីមុនអាចស្តាប់ទៅគួរឲ្យអស់សំណើច ប៉ុន្តែការព្យាករណ៍ដ៏ក្តៅគគុក នៃអនាគតជាក់ស្តែងកំពុងជំរុញអ្នកវិនិយោគ ឲ្យភ្នាល់ដ៏ធំលើអចលនទ្រព្យឌីជីថល។ កាលពីសប្តាហ៍មុន ក្រុមហ៊ុន Republic Realm មានមូលដ្ឋាននៅទីក្រុងញូវយ៉កបានប្រកាសថា ខ្លួនបានចំណាយប្រាក់បំបែកកំណត់ត្រា ៤,៣លានដុល្លារលើដីឌីជីថលតាមរយៈ The Sandbox ជាគេហទំព័រមួយក្នុងចំណោមគេហទំព័រពិភពនិម្មិតជាច្រើន ដែលមនុស្សអាចទំនាក់ទំនងសង្គម លេងហ្គេម និងសូម្បីតែចូលរួមការប្រគុំតន្ត្រី។ នោះបានកើតឡើងយ៉ាងក្តៅគគុកលើការទិញដីតម្លៃ ២,៤លានដុល្លារកាលពីចុងខែវិច្ឆិកាលើវេទិកាគូប្រជែង...