សិល្បៈ និង កម្សាន្ត

មកលេងប្រទេសកំណើត មិនទាន់បានប៉ុន្មានថ្ងៃផង អតីតតារាសម្ដែងស្រី ដាញ់ ម៉ូនីកា បង្ហាញវីឡាស្កឹមស្កៃភ្លាម

ភ្នំពេញ៖ អតីតតារាសម្ដែងស្រី ដាញ់ ម៉ូនីកា បានបណ្ដើរប្ដីនិងដឹកដៃ កូនប្រុសស្រីមកដល់ខ្មែរ​ជាថ្មីកាលពីថ្ងៃទី១៩ខែ​កុម្ភៈ​ ឆ្នាំ២០២២ ប៉ុន្តែនៅក្នុងដំណើរមកកាន់មាតុប្រទេសលើកនេះ ត្រូវបានគេសន្និដ្ឋានថា គ្រាន់តែជាការស្នាក់នៅមួយរយៈខ្លី ដើម្បីនាងសិក្សារពីការ បើកអាជីវកម្ម ផ្ទាល់ខ្លួនផ្នែក Cosmetics បន្ទាប់ពីនាងបានរកស៊ី​លក់អ៊ឺវ៉ាន់តាម​Online អស់១រយៈ​ពេលមកប៉ុណ្ណោះ ។

ប៉ុ​ន្ដែអ្វីដែលគូរឱ្យកត់សម្គាល់ នោះ គែ ដាញ់ ម៉ូលីកា មានផ្ទះវីឡារធំ​ស្កឹមស្កៃនៅខ្មែរ​ដែលត្រូវ​បានគេជឿរថា​នាងទិញជូនម្ដាយនិងទុកសម្រាប់​ពេលនាងមកលេងស្រុកដោយស្នាក់​នៅទីនោះមិនចាំ​បាច់ទៅ​គេងនៅសណ្ឋាគារ។ ជាងនេះទៅទៀត អ្វីដែលគូរឱ្យចាប់អារម្មណ៍ម៉ូនីកា ត្រូវបានអ្នកគាំទ្រនាងសរសើរ​ថា ​សម្រស់​នៅតែស្រស់​ស្អាតមិនចាស់ទៅតាមវ័យនោះទេ ខណៈដែលទាំងសម្លៀក​បំពាក់,ខោ​អាវ និងខ្សែក្រវ៉ាត់ជាដើម គឺ​ប្រើប្រាស់សុទ្ធតែ​ជា​របស់ម៉ាកប្រេនធំៗលំដាប់ពិភពលោកទាំងអស់។

សូមរំលឹកថាដាញ់ ម៉ូនីកា បានរៀបការជាមួយអាណិកជនខ្មែរនៅអូស្រា្ដលីលោកប៊ុន ថែល កាលពីថ្ងៃទី​២៤ខែ​កុម្ភៈឆ្នាំ២០១០ ហើយក្រោយមានប្ដីភ្លាមៗម៉ូនីកា ត្រូវបានគេអាណិត​អាសូរ​នាងខ្លាំងព្រោះតែ​លេចឭថាប្ដីនាង​កាចណាស់។ប៉ុន្ដែ​អ្វីៗខុសពីដំណឹងទាំងនោះ​ព្រោះ​អតី​តតារា​សម្ដែងរូបនេះអាចរក្សារចំណងស្នេហាបានជាង​១០ឆ្នាំនិងទទួលបានចំណង​ដៃកូន​២​នាក់គឺកូនស្រីច្បងអាយុជាង១០ឆ្នាំនិងកូន​ប្រុសអាយុជាង៦ឆ្នាំ។ការរស់នៅតាមប្ដីនៅ​អូស្រា្ដ​លីគេឃើញម៉ូនីកា មានជីវភាពធូធាររស់នៅផ្ទះប្រណិត​ និងរថយន្តទំនើបៗ ហើយជាងនេះទៅទៀត គឺនាងបានបង្ហាញឱ្យទស្សនិកជនដឹងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកថា នាងកំពុងមានសុភមង្គលខ្លាំង ក្រោមការស្រឡាញ់ថ្នាក់ថ្នមទាំងកាយ ទាំងចិត្ត ពីសំណាក់ប្ដីរបស់នាង ៕ ដោយៈ ម៉ានី

Most Popular

To Top