ព័ត៌មានអន្តរជាតិ
ថៃ ចាប់ផ្ដើមយុទ្ធនាការ ទេសចរណ៍ ដើម្បីជួយ ឲ្យវិស័យនេះ ស្ទុះងើបឡើងវិញ
បាងកក៖ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូឆា បានបញ្ជាកាលពីថ្ងៃពុធឱ្យចាប់ផ្តើមយុទ្ធនាការទេសចរណ៍ថ្មីមួយក្រោមប្រធានបទ “Amazing Thailand New Chapter” ដោយសង្ឃឹមថា នឹងធ្វើឱ្យវិស័យទេសចរណ៍ ដែលរងគ្រោះខ្លាំងរបស់ប្រទេសនេះ ស្ទុះងើបឡើងវិញ។ យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលលោក Thanakorn Wangboonkongchana យុទ្ធនាការនេះមានគោលបំណងជួយសម្រួលដល់និរន្តរភាព និងសុវត្ថិភាពទេសចរណ៍របស់ប្រទេស នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Thanakorn បានលើកឡើងថា...