ព័ត៌មានអន្តរជាតិ
សិង្ហបុរី ប្រឈម នឹងការផ្ទុះឆ្លងជំងឺកូវីដ១៩ ជាថ្មីម្តងទៀត ខណៈចំនួនអ្នកឆ្លងប្រចាំ ថ្ងៃកើនឡើងទ្វេដង
ក្រសួងសុខាភិបាល របស់ប្រទេសសិង្ហបុរី បាននិយាយថា ចំនួនករណីឆ្លងជំងឺកូវីដ-១៩ បានចាប់ផ្តើមកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ពីចំនួនជាមធ្យម ៨០០នាក់ ក្នុងមួយថ្ងៃ កាលពីសប្តាហ៍មុន ដល់ចំនួនប្រមាណជិត ១ ៥០០នាក់ កាលពីថ្ងៃទី២០ ខែមករា ដោយភាគច្រើន ជាករណីឆ្លងក្នុងសហគមន៍ ។ យោងតាមក្រសួង នេះបានឱ្យដឹងថា ករណីឆ្លងនេះអាចកើនឡើងទ្វេដង រៀងរាល់ពីរទៅបីថ្ងៃ ហើយអាចឈាន...