សេដ្ឋកិច្ច
ប្រាក់ដុល្លារអាមេរិក ធ្លាក់ចុះចំពេល មានហានិភ័យកើនឡើង
វ៉ាស៊ីនតោន៖ ប្រាក់ដុល្លារអាមេរិក បានកត់ត្រាការថយចុះយ៉ាងខ្លាំង នៅក្នុងការជួញដូរយឺតយ៉ាវ កាលពីថ្ងៃសុក្រ ខណៈដែលតម្រូវការសុវត្ថិភាព បានកើនឡើង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ សន្ទស្សន៍ប្រាក់ដុល្លារដែលវាស់វែងប្រាក់ដុល្លារ ធៀបនឹងដៃគូរសំខាន់ៗចំនួន ៦បានធ្លាក់ចុះ ០,៧៥ភាគរយនៅ ៩៦,០៤៦៨ នៅក្នុងការជួញដូរយឺត។ ការរកឃើញប្រភេទថ្មីនៃជំងឺឆ្លងកូវីដ-១៩ នៅអាហ្វ្រិកខាងត្បូង បានធ្វើឱ្យមានការរំជើបរំជួល ពេញទីផ្សារពិភពលោកកាលពីថ្ងៃសុក្រ។ ការកើនឡើងនៃតម្រូវការសម្រាប់កន្លែងសុវត្ថិភាព បានជំរុញឱ្យទិន្នផលសញ្ញាប័ណ្ណរតនាគារ រយៈពេល...