Event
ការចូលរួម គ្រប់គ្រង កាកសំណល់ និងប្រយុទ្ធប្រឆាំង កូវីដ ១៩ នៅកម្ពុជា ជាកាតព្វកិច្ចយើងទាំងអស់គ្នា
ការដោះស្រាយញ្ហាផ្លាស្ទីក គឺជាជំហានដ៏ចម្បងក្នុងដំណើរឆ្ពោះទៅកាន់ការគ្រប់គ្រងកាកសំណល់ នៅរាជធានីភ្នំពេញ និងប្រទេសកម្ពុជាទាំងមូល។ បើយោងទៅតាមរបាយការណ៍ របស់កម្មវិធីអភិវឌ្ឍរបស់អង្គការសហប្រជាតិជាតិ ហៅកាត់ថា UNDP ដែលចេញផ្សាយកាលពីចុងឆ្នាំ២០១៩ នៅភ្នំពេញតែឯង ថង់ផ្លាស្ទីកប្រមាណជា១០លានថង់ ត្រូវបានប្រើប្រាស់ជាប្រចាំថ្ងៃ។ ហេតុនេះ រាជធានីភ្នំពេញ កំពុងតែជួបប្រទះនឹងបញ្ហាប្រឈមដ៏ធំ ក្នុងការគ្រប់គ្រងកាកសំណល់ ដោយសារតែការកើនឡើងអត្រាប្រជាជនយ៉ាងឆាប់រហ័ស។ ដោយយល់ឃើញថា បញ្ហានេះ គួរតែមានការសហការគ្នាទាំងក្រុមហ៊ុនឯកជន រដ្ឋ និងសាធារណៈជនទូទៅ...