កីឡា

កំពុងឆ្លងខ្លាំង ពេលនេះអង់គ្លេស ប្រកាសពីអ្នកជំងឺកូវីដ-១៩ ម្នាក់ស្លាប់ ដោយសារទម្រង់ វីរុសអូមីក្រុង

​ចក្រភពអង់គ្លេស បានបង្កើនការព្រមាន របស់ខ្លួនដល់កម្រិត ៤ ស្របពេល ដែលមានការ រីករាលដាល យ៉ាងឆាប់រហ័ស នៃទម្រង់វីរុសអូមីក្រុង នៅក្នុងប្រទេសនេះ។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បាននិយាយកាលពីថ្ងៃចន្ទថា យ៉ាងហោចណាស់ មានអ្នកជំងឺកូវីដ-១៩ ម្នាក់ត្រូវបានបញ្ជាក់ថា បានស្លាប់បន្ទាប់ពីឆ្លងវីរុស ទម្រង់អូមីក្រុង ។ លោកនាយករដ្ឋមន្រ្តី​បានគូសបញ្ជាក់ថា អ្វីដែលល្អបំផុត ដែលយើងអាចធ្វើបាននៅពេលនេះ គឺទទួលការចាក់វ៉ាក់សាំងដូសជំរុញ ។

ករណីឆ្លងវីរុសទម្រង់អូមីក្រុង មានចំនួន ៣១៣៧នាក់ ត្រូវបានបញ្ជាក់នៅក្នុងចក្រភពអង់គ្លេស បន្ទាប់ពីករណី បន្ថែមចំនួន ១ ២៣៩នាក់ត្រូវបានចុះបញ្ជី កាលពីថ្ងៃអាទិត្យ ៕

Most Popular

To Top