ព័ត៌មានអន្តរជាតិ
ថ្ងៃនេះសិង្ហបុរី មានករណីឆ្លងជំងឺកូវីដ-១៩ រហូតដល់ជិត ៣០០០ករណី
សិង្ហបុរី ៖ ប្រទេសសិង្ហបុរី បានរាយការណ៍ពីករណីថ្មី ចំនួននៃករណីជំងឺកូវីដ-១៩ ចំនួន ២,៩០៩ករណី ដែលបានឡើងដល់កម្រិតខ្ពស់ បំផុតថ្មី និងធ្វើឱ្យចំនួនឆ្លងសរុប នៅក្នុងប្រទេសនេះកើនឡើងដល់ ៩៩,៤៣០ករណី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មាន ចិនស៊ិនហួ។ ក្រសួងសុខាភិបាល បានឲ្យដឹងនៅ ក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ករណីឆ្លងថ្មីចំនួន ២,០៧៩ករណី ស្ថិតនៅក្នុងសហគមន៍...