កីឡា

ចាប់​បាន Aubameyang ចុច Like រូប Ronaldo អបអរជ័យជម្នះ​លើ Arsenal

ប្រធាន​ក្រុម​របស់ Arsenal កីឡាករ Pierre-Emerick Aubameyang ត្រូវ​បាន​គេ​ចាប់​បាន​លើ​ការ​ចុច​ Like លើ​រូប​របស់ Cristiano Ronaldo បង្ហោះ​អបអរ Man Utd ឈ្នះ​លើ​កាំភ្លើង​ធំ។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ព័រទុយហ្គាល់ ​​រក​បាន​២​គ្រាប់​ម្នាក់​ឯង​ នាំ​ឲ្យ​បិសាច​ក្រហម​យក​ឈ្នះ Arsenal ៣-២ ក្នុង​កីឡដ្ឋាន Old Trafford កាល​ពី​យប់​មិញ។ ហើយ​បន្ទាប់​ពី​ការ​ប្រកួត Aubameyang ត្រូវ​បាន​គេ​ប្រទះ​​ឃើញ​ចុច Like រូប​របស់ Ronaldo លើ​បណ្ដាញ​សង្គម។

កំហុស​នេះ​​​ ត្រូវ​អ្នក​លេង​បណ្ដាញ​សង្គម Twitter ម្នាក់​​ចាប់​បាន​និង​យក​ទៅ​បង្ហោះ ​ចំអក​ឲ្យ​ទៀត។ ក្រោយ​ឈ្នះ​លើ Arsenal ខ្សែ​ប្រយុទ្ធ Ronaldo បាន​បង្ហោះ​រូប​នឹង​សរសេរ​សារ​លើក​ទឹក​ចិត្ត​ខ្លួន​​​ សម្រាប់​ប្រកួត​នៅ​ពេល​ខាង​មុខ បន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​នៅ​សប្ដាហ៍​ទី​១៥។

២​គ្រាប់​ខាង​លើ ​បាន​ធ្វើ​បាន​ Ronaldo រក​បាន​គ្រាប់​ទី​៨០១ ​ក្នុង​អាជីព​ហើយ ចាប់​តាំង​ពី​ក្នុង​​ឆ្នាំ​២០០២​មក៕ Source: Sabay

Most Popular

To Top