ព័ត៌មានអន្តរជាតិ
ទ្វីបអាហ្វ្រិក មានអ្នកឆ្លងជំងឺកូវីដ-១៩ លើសពី ៨,១លាននាក់
អាប់ឌីស អាបាបា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលត្រួតពិនិត្យ និងទប់ស្កាត់ជំងឺ ហៅកាត់ (Africa CDC) បានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងទ្វីបអាហ្វ្រិក បានកើនឡើងដល់ ៨.១៧៧.៩១៩នាក់ គិតត្រឹមរសៀលថ្ងៃពុធនេះ ។ មជ្ឈមណ្ឌល CDC ដែលជាទីភ្នាក់ងារថែទាំសុខភាពពិសេស នៃសហព័ន្ធអាហ្វ្រិក...