ព័ត៌មានអន្តរជាតិ
ស៊ីរី ថ្កោលទោសផែនការ របស់អ៊ីស្រាអែល ក្នុងការបង្កើនចំនួនប្រជាជន ដើម្បីកាន់កាប់តំបន់ Golan Heights
ដាម៉ាស់៖ ក្រសួងការបរទេសស៊ីរី បានថ្កោលទោសចំពោះ ការអត្ថាធិប្បាយរបស់ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Naftali Bennett ដែលបានប្រកាសពីផែនការបង្កើនចំនួន អ្នកតាំងទីលំនៅអ៊ីស្រាអែល នៅតំបន់ Golan Heights ដែលអ៊ីស្រាអែលកាន់កាប់ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋ SANA ។ ក្រសួងការបរទេសបានឲ្យដឹងថា ការប្រកាសរបស់លោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែល គឺមិនអាចផ្លាស់ប្តូរការពិតអស់កល្បដែលថា តំបន់ Golan Heights...