ព័ត៌មានអន្តរជាតិ
អ៊ីស្រាអ៊ែល បាញ់មីស៊ីលជាថ្មីទៅលើទីតាំងមួយចំនួន នៅក្នុងទឹកដីស៊ីរី
ដាម៉ាស់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ថា ទីភ្នាក់ងារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា មានការបាញ់មីស៊ីលជាថ្មីមួយមកលើទីតាំងមួយចំនួន នៅក្រុងដាម៉ាស់ នៅពាក់កណ្តាលអធ្រាតថ្ងៃព្រហស្បតិ៍ ។ ក្រុមការពារដែនអាកាសរបស់ស៊ីរី បានស្ទាក់ចាប់គ្រាប់មីស៊ីលនៅតំបន់ដាច់ស្រយាលនីរតីនៃក្រុងដាម៉ាស់ ដែលមានលាន់ លឺសំឡេងរំពងនៃការស្ទាក់ចាក់ចាប់លាន់លឹនៅរដ្ឋធានី ។ ទីភ្នាក់ងារ SANA បានរាយការណ៍ដោយដកស្រង់សម្តីប្រភពចេញពីយោធាម្នាក់ថា អ៊ីស្រាអ៊ែល បានបើកការវាយប្រហារ...