ព័ត៌មានអន្តរជាតិ
វៀតណាម រកឃើញអ្នកឆ្លង ជំងឺកូវីដ-១៩ថ្មីជាង ១៥.០០០នាក់
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ថា ប្រទេសវៀតណាម បានរាយការណ៍ពីករណីឆ្លងកូវីដ-១៩ថ្មីចំនួន ១៥.៣៧៧ករណី គិតត្រឹមថ្ងៃចន្ទ ក្នុងនោះមាន១៥.៣៤៩ករណីឆ្លងក្នុងស្រុក និង២៨ ករណីជាអ្នកនាំចូលពីខាងក្រៅ ។ រដ្ឋធានីហាណូយ របស់ប្រទេសវៀតណាម បានកត់ត្រាករណីឆ្លងខ្ពស់បំផុតចំនួន ១.០០០ករណី បន្ទាប់មកខេត្ត Binh Phuoc ភាគខាងត្បូងមាន ៩៩៨ករណី...