កីឡា

Arsenal ដាក់ផែនការទិញ Kulusevski

យោងតាមការចេញផ្សាយរបស់ The Goal និង Nicolo Schira បានឲ្យដឹងថាក្លឹបកាំភ្លើងធំ Arsenal បានដាក់ផែនការក្នុងការសុំចរចា ជាមួយកីឡាករម្នាក់របស់ក្លឹប Juventus ដែលពេលនេះហាក់ដូចជា មិនសូវស្ថិតនៅក្នុងផែនការ អនាគតរបស់ក្លឹបឡើយ។

កាំភ្លើងធំ Arsenal ត្រៀមនឹងដាក់សំណើរសុំទិញកីឡាករ Kulusevski នាក្នុងខែមករាខាងមុខពីក្លឹបអ៊ីតាលី Juventus ដោយក្នុងនោះជឿជាក់ថា Juventus ក៏មិនមានភាពស្ទាក់ស្ទើរ ក្នុងការលក់កីឡាករវ័យ ២១ឆ្នាំរូបនេះទៅឲ្យកីឡាដ្ឋាន Emirates នោះផងដែរប្រសិនបើគេ អាចទទួលបានកញ្ចប់លុយ យ៉ាងហោចណាស់៣លានអ៊ឺរ៉ូ។

គួរឲ្យដឹងដែរថាកីឡាករ Dejan Kulusevski រូបនេះបានជ្រុះចេញពីឈុត ១១នាក់ដំបូងរបស់ Juventus ចាប់តាំងតែពីដើមរដូវកាល មកម្ល៉េះហើយគិតមកដល់ពេលនេះ គាត់ទើបអាចបង្ហាញខ្លួនបាន ៥ប្រកួតប៉ុណ្ណោះ ៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top