ព័ត៌មានអន្តរជាតិ
DNA ស្រង់ចេញពីខ្លាឃ្មុំពណ៌ត្នោតអាយុ ៣២.០០០ ឆ្នាំនៅប្រទេសជប៉ុន បង្ហាញថាពួកគេធ្លាប់រស់នៅ ក្បែរទីក្រុងតូក្យូ
ជប៉ុន៖ក្រុមអ្នកស្រាវជ្រាវបានស្រង់យក ពីខ្លាឃ្មុំពណ៌ត្នោតដែលបានរស់នៅប្រហែល ៣២,០០០ ឆ្នាំមុនបង្ហាញថា ថនិកសត្វដ៏ធំនេះធ្លាប់រស់នៅក្បែរទីក្រុងតូក្យូបច្ចុប្បន្នដោយធ្វើចំណាកស្រុកពី Honshu ជាកោះធំជាងគេរបស់ជប៉ុន នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ DNAត្រូវបានយកចេញពីលលាដ៍ក្បាលរួមបញ្ចូលទាំងផ្នែកខាងស្តាំ និងខាងឆ្វេងរបស់ខ្លាឃ្មុំបានមកពីខ្លាឃ្មុំត្រូវបាន គេរកឃើញនៅក្នុងរូងភ្នំមួយនៅខេត្ត Gunma ភាគពាយព្យនៃទីក្រុងតូក្យូ។ នៅប្រទេសជប៉ុនខ្លាឃ្មុំពណ៌ត្នោត មានតែនៅលើកោះហុកកៃដូប៉ុណ្ណោះ។ ឆ្អឹងនេះត្រូវបានគេរកឃើញនៅជិតត្រចៀកផ្នែកខាងក្នុងអាចរក្សា DNA របស់ខ្លាឃ្មុំពីការរិចរិលនៅក្នុងអាកាសធាតុក្តៅ និងសើមក៏ដូចជាដីអាស៊ីតដែលបានញាំញីអ្នកស្រាវជ្រាវស្វែងរក DNA បុរាណនៅប្រទេស។ លោកតា...