ព័ត៌មានអន្តរជាតិ
លោក Biden បញ្ចេញសំឡេងរោទិ៍ អំពីការប្រែប្រួលអាកាសធាតុ បន្ទាប់ពីការចេញផ្សាយ របាយការណ៍បំផ្ទុះដូចគ្រាប់បែករបស់ UN ដាក់ឈ្មោះថា កូដក្រហមសម្រាប់មនុស្សជាតិ
អាមេរិក៖លោក Biden បានជំរុញឲ្យមានសកម្មភាពរបស់អាមេរិក បន្ទាប់ពីរបាយការណ៍ របស់អង្គការសហប្រជាជាតិបាននិយាយថា ការឡើងកម្ដៅផែនដីគឺអាចបង្កឲ្យមានអាកាសធាតុធ្ងន់ធ្ងរហើយ ពិភពលោកនឹងឡើងកម្ដៅ ២,៧ អង្សាហ្វារិនហៃ នៅឆ្នាំ ២០៤០ ពោលគឺលឿនជាង ការព្យាករណ៍មួយទសវត្សរ៍ ហើយថ្លៃដើមនៃភាពអសកម្មនៅតែបន្តកើនឡើង លោក Biden បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលលោកបានជំរុញឲ្យសហរដ្ឋអាមេរិកនិងប្រទេសនៅលើពិភពលោកកំណត់កំហាប់ឧស្ម័ន ផ្ទះកញ្ចក់យ៉ាងឆាប់រហ័ស។ យោងតាមការវាយតម្លៃរបស់ក្រុមអន្តររដ្ឋាភិបាលស្តីពីការប្រែប្រួលអាកាសធាតុ (IPCC) របស់អង្គការសហប្រជាជាតិថា ផែនដីទំនងជានឹងឡើងកម្ដៅដោយ...