ព័ត៌មានអន្តរជាតិ
នាយករដ្ឋមន្ត្រីជប៉ុននិយាយថា នឹងចុះចេញពីតំណែងនៅចុង ខែកញ្ញា
បរទេស៖នាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga ដែលទើបឡើងកាន់តំណែងរយៈពេលតិចជាងមួយឆ្នាំនោះ បានប្រកាសនៅថ្ងៃសុក្រនេះថា លោកនឹងមិនឈរឈ្មោះជាមេដឹកនាំបក្សរបស់លោកទៀតទេ នៅចុងខែនេះ ហើយនេះជាការបញ្ចប់ការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់លោក។ ការសម្រេចចិត្តមិនចូលរួមក្នុងការប្រកួតប្រជែងតំណែងជាមេដឹកនាំ នៅថ្ងៃទី២៩ ខែកញ្ញារបស់លោក Yoshihide Suga នេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលលោកប្រឈមមុខ នឹងអត្រាយល់ស្របតាមទាបគួរឲ្យកត់សម្គាល់ ដែលភាគច្រើនគឺជុំវិញការគ្រប់គ្រងរបស់លោក លើការរាតត្បាតជម្ងឺកូវីដ១៩ និងកីឡូអូឡាំពិករដូវក្តៅតូក្យូ។ នៅក្នុងអំឡុងសន្និសីទកាសែតមួយ...