ប្លែកៗ
កាក់អាយុ ១.៧០០ ឆ្នាំដឹកតាមកប៉ាល់បុរាណមេឌីទែរ៉ាណេ រកឃើញនៅឆ្នេរខ្សាច់ក្នុងប្រទេសអ៊ីស្រាអែល
អ៊ីស្រាអែ៖ក្រុមមន្រ្តីបាននិយាយ នៅថ្ងៃអង្គារនេះថា កាក់បុរាណដែលគេជឿថាមានអាយុកាល ១,៧០០ ឆ្នាំអាចស្ថិតនៅក្នុងកប៉ាល់ដែលធ្វើដំណើរ នៅសមុទ្រមេឌីទែរ៉ាណេត្រូវបានគេរកឃើញនៅឆ្នេរសមុទ្រអ៊ីស្រាអែល នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ យោងតាមសារព័ត៌មាន YNet News បានឲ្យដឹងថា កាក់ទាំងនោះត្រូវបាន រកឃើញដោយមគ្គុទ្ទេសក៍ទេសចរណ៍ Yotam Dahan ដែលបានរកឃើញកាក់ទាំងនោះពេលកំពុងវិស្សមកាលជាមួយក្រុមគ្រួសារ របស់លោកនៅលើឆ្នេរ Neveh Yam ក្បែរទីក្រុង Atlit...