ព័ត៌មានអន្តរជាតិ
អ៊ីរ៉ង់ ព្រមានឆ្លើយតបបន្ទាន់ និងខ្លាំងក្លា ចំពោះឧបទ្ទវហេតុ នាវាដឹកប្រេង
តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានច្រានចោលការចោទប្រកាន់ របស់អង់គ្លេស និងសហរដ្ឋអាមេរិក ទាក់ទងនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក លើនាវាដឹកប្រេង ដែលគ្រប់គ្រងដោយ អ៊ីស្រាអែល នៅភាគខាងជើង នៃសមុទ្រអារ៉ាប់ ហើយបានព្រមានថា ខ្លួននឹងឆ្លើយតបភ្លាមៗ និងយ៉ាងខ្លាំង ចំពោះគ្រោះថ្នាក់ដែលអាចកើតមាន” ។ លោក Saeed Khatibzadeh អ្នកនាំពាក្យក្រសួងនេះ ត្រូវបានដកស្រង់សម្តីដោយគេហទំព័រផ្លូវការរបស់ក្រសួងថា“ សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នឹងមិនស្ទាក់ស្ទើរក្នុងការការពារសន្តិសុខ...