កីឡា

Arsenal កំពុងពិភាក្សា ជាមួយនឹង Corinthians ដើម្បីដោះដូរ Willian

អតីតកីឡាកររបស់ក្លឹបតោខៀវ Chelsea ដែលបានផ្ទេរមកចូលរួមជាមួយនឹង កាំភ្លើងធំ Arsenal កាលពីរដូវក្តៅមុននោះ
គឺត្រូវបានគេមើលឃើញហើយថាមិនអាចបង្ហាញទំរង់លេងល្អឡើយនិង ក៏មិនជួយក្រុមបានច្រើនឡើយ។

ជាលទ្ធផលនៅមុនរដូវក្តៅឈានចូល មកដល់នេះក្លឹបកាំភ្លើងធំ Arsenal កំពុងតែបើកការពិភាក្សាគ្នា មួយជាមួយនឹងក្លឹប Corinthians
ដើម្បីធ្វើការផ្ទេរកីឡាកររូបនេះចេញ ដោយមិនមានតម្លៃខ្លួនឡើយ។

លេងឲ្យ Arsenal ក្រោមការដឹកនាំរបស់លោក Arteta ដែលជាគ្រូបង្វឹក របស់ Arsenal កីឡាករ Willian បានបង្ហាញខ្លួនបានតែ
៣៧ដងប៉ុណ្ណោះនិងស៊ុតបញ្ចូលទីបានតែ១គ្រាប់គត់ហើយជឿជាក់ថា ក្លឹបយក្សប្រេស៊ីលនឹងក្លាយជា គោលដៅបន្ទាប់របស់កីឡាករវ័យ៣៣ឆ្នាំរូបនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top