ព័ត៌មានអន្តរជាតិ
រដ្ឋមន្ត្រីការពារជាតិអាមេរិក នឹងជំរុញពង្រឹងចំណងមិត្តភាព ជាមួយវៀតណាម
បរទេស៖រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin នៅថ្ងៃព្រហស្បតិ៍នេះ នឹងសម្លឹងជំរុញពង្រឹងចំណងមិត្តភាពសន្តិសុខជាមួយប្រទេសវៀតណាម ដែលបានធ្វើឲ្យកាន់តែស៊ីជម្រៅបន្តិចម្តងៗ ស្របពេលដែលប្រទេសទាំងពីរ សម្លឹងមើលសកម្មភាពចិននៅដែនសមុទ្រចិនខាងត្បូង។ បើទោះជាមានចំណងមិត្តភាពយោធាកំពុងកើនឡើង ក្រោយរយៈពេលជាង៤ទសវត្សបន្ទាប់ពីសង្គ្រាមវៀតណាមបានបញ្ចប់ នៅក្នុងឆ្នាំ១៩៧៥ក៏ដោយ ក៏រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន បាននិយាយថា នៅតែមានដែនកំណត់ចំពោះចំណងមិត្តភាព រហូតដល់ទីក្រុងហាណូយ ធ្វើឲ្យមានភាពវិវត្តរីកចម្រើនលើរឿងសិទ្ធិមនុស្ស។ គួរបញ្ជាក់ថា នៅក្នុងពេលបច្ចុប្បន្ននេះ ប្រទេសវៀតណាម...