បច្ចេកវិទ្យា

iPhone 13 នឹងប្រែប្រួលទំហំផ្ទុកធំជាងមុន គុណនឹង២

អាវុធធំរបស់ Apple គឺ iPhone 13 Pro & Pro Max នឹងបំពាក់ទំហំផ្ទុកធំជាងមុខ រហូតដល់ទៅ 1 TB, 512 GB, 256 GB ខណៈ iPhone ជំនាន់មុន 12 Pro Max មានទំហំផ្ទុកធំអស់ត្រឹម 512GB តែប៉ុណ្ណោះ។ នេះបើយោងទៅតាមអ្នកវិភាគ Daniel Ives។

ប្រភពដដែលបន្ថែមថា iPhone 13 & 13 mini នឹងមានទំហំផ្ទុកនៅត្រឹមតែ 256 GB និង128 GB។

គួរចំណាំថា ដំណឹងប្រកាសចេញ iPhone 13 series អាចនឹងប្រព្រឹត្តិទៅនៅ ថ្ងៃទី១៤ ខែកញ្ញា ខាងមុខនេះ ត្បិតយោងទៅតាមទម្លាប់ប្រចាំឆ្នាំ ដែល Apple តែងរើសថ្ងៃអង្គារនៅសប្ដាហ៍ទី២ ជាថ្ងៃប្រកាសចេញផលិតធំរបស់ខ្លួន គឺចំថ្ងៃទី១៤។

ក្រៅពីនេះស្មាតហ្វូន Apple ជំនាន់ថ្មី ត្រូវបានគេរំពឹងទុកថាមានតម្លៃដូចនឹង iPhone 12 ដោយ iPhone 13 mini មានតម្លៃចាប់ពី ៦៩៩ ដុល្លារ ឡើងទៅ រីឯ iPhone 13 មានតម្លៃចាប់ពី ៧៩៩ ដុល្លារ ចំណែក iPhone 13 Pro មានតម្លៃចាប់ពី ៩៩៩ ដុល្លារ និង iPhone 13 Pro Max មានតម្លៃចាប់ពី ១០៩៩ ដុល្លារឡើងទៅ ដែលជាតម្លៃទីផ្សារស្រុកក្រៅ មិនទាន់គិតពន្ធនិងថ្លៃដឹកជញ្ជូន៕

ប្រភព៖http://sabay

Most Popular

To Top