ព័ត៌មានអន្តរជាតិ
អង់គ្លេស នឹងចំណាយប្រាក់ ជាង៤លានដុល្លារ អភិវឌ្ឍប្រព័ន្ធ ទំនាក់ទំនង អន្តរមីស៊ីល
បរទេស ៖ ក្រសួងការពារជាតិ នៃប្រទេសអង់គ្លេស តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា អង់គ្លេសបានវិនិយោគ ប្រាក់ចំនួន៤,៨លានដុល្លារ សម្រាប់ប្រព័ន្ធមីស៊ីល កាន់តែវៃឆ្លាត ដោយអនុញ្ញាតឲ្យគ្រាប់ធ្វើទំនាក់ទំនង និងប្រតិកម្មរហ័ស ចំពោះការគម្រាមកំហែង កំពុងតែបំលាស់ទី ។ កុងត្រានៃប្រព័ន្ធនេះ ត្រូវបានប្រគល់ឲ្យមន្ទីរពិសោធន៍ បច្ចេកវិទ្យាវិទ្យាសាស្ត្រការពារជាតិ សម្រាប់ការបង្ហាញបច្ចេវិទ្យា អាវុធវាយប្រហារ សហប្រតិបត្តិការ...