ព័ត៌មានអន្តរជាតិ
រដ្ឋមន្ត្រីការពារជាតិអាមេរិក និងតួកគីពិភាក្សាគ្នា តាមទូរស័ព្ទពីផែនការ សម្រាប់អាកាសយានដ្ឋាន ក្រុងកាប៊ុល
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការពារជាតិតួកគីលោក Hulusi Akar និងភាគីខាងអាមេរិក លោក Lloyd Austinកាលពីថ្ងៃពុធបានធ្វើការពិភាក្សាគ្នា តាមទូរស័ព្ទទៅលើបញ្ហាមួយចំនួន។ ប្រភពដដែលបានបញ្ជាក់ទៀតថាកិច្ចពិភាក្សាគ្នាបានធ្វើឡើង ដោយទទួលបានទាំងដំណើរការល្អនិងវិជ្ជមានបំផុង ហើយប្រធានបទសំខាន់ៗ ដែលត្រូវបានលើកមកពិភាក្សានោះ មានដូចជាបញ្ហារៀបចំផែនការ ដំណើរការនិងការពារសន្តិសុខ សម្រាប់អាកាសយានដ្ឋាន អន្តរជាតិទីក្រុងកាប៊ុល។ ប្រទេសតួកគីបានធ្វើការស្នើសុំដើម្បីក្លាយខ្លួន ទៅជាអ្នកការពារនិងថែរក្សាសន្តិសុខ សម្រាប់អាកាសយានដ្ឋានទីក្រុងកាប៊ុល Hamid...