កីឡា
Chelsea សម្រេចខ្ចីជើងបាន Saul ពី AT Madrid
ក្លឹបតោខៀវ Chelsea កាលពីយប់ថ្ងៃអង្គារម្សិលមិញនេះ គឺអាចធ្វើបានជោគជ័យក្នុងការនាំយក កីឡាករចំណូលថ្មីទី៣របស់ខ្លួននៅរដូវក្តៅនេះ មកចូលរួមក្លឹបហើយវាបានធ្វើឡើងនៅនាទីចុងក្រោយបំផុតទៀតផងដែរ នៃពេលវេលាដោះដូរ។ កីឡាករ Saul Niguez នឹងត្រូវផ្ទេរមកចូលរួមជាមួយនឹងក្លឹបតោខៀវ Chelsea ពីក្លឹប AT Madrid ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល១រដូវកាលពេញជាមួយនឹងជម្រើសនៃការទិញដាច់ប្រមាណជា៣០លានផោន។ កីឡាករវ័យ២៦ឆ្នាំសញ្ជាតិអេស្បាញរូបនេះនឹងមានវត្តមានក្នុងតំណែងជាកីឡាករខ្សែបម្រើប្រយុទ្ធខណៈដែលក្លឹបបច្ចុប្បន្នមានវត្តមានរបស់កីឡាករល្អៗជាច្រើនរូចទៅហើយដូចជា N’Golo Kate, Jorginho និង Mateo...