កីឡា

Ronaldo និយាយ​ត្រង់​ៗថា​ Sir Alex ជា​មូលហេតុ​ធ្វើ​ឲ្យ​គេ​ត្រលប់​មក​ Man Utd សារ​ជា​ថ្មី​

ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo បាន​ជួប​សម្ភាសន៍​ជា​មួយ​​​ក្លឹប​ Manchester United ក្នុង​ថ្ងៃ​នេះ​ជា​ផ្លូវការ​លើក​ដំបូង​ ក្រោយ​ត្រលប់​មក​លេង​ឲ្យ​ក្លឹប​នេះ​វិញ​នៅ​ក្នុង​រដូវកាល​ឆ្នាំ​២០២១/២២នេះ។ នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​នេះ​កីឡាករ​រូប​នេះ​ត្រូវ​ខាង​ក្លឹប​នេះ​សួរ​ថា​ តើ​ Sir Alex Ferguson ចូល​រួម​ក្នុង​ចំណែក​ណា​ខ្លះ​ ធ្វើ​ឲ្យ​គេ​ត្រលប់​មក​ក្លឹប​នេះ​សារ​ជា​ថ្មី​?

Ronaldo ក៏​បាន​ឆ្លើយ​តប​ថា​៖” ដូច​អ្នក​គ្រប់​គ្នា​សុទ្ធ​តែ​ដឹង​ហើយ​ ចាប់​តាំង​ពី​ខ្ញុំ​មក​លេង​ឲ្យ​ Man Utd ដំបូង​កាល​ពី​ខ្ញុំ​អាយុ​នៅ​ ១៨ឆ្នាំ​ម្ល៉េះ​ Sir Alex ជា​មូលហេតុ​ធ្វើ​ឲ្យ​ខ្ញុំ​ធ្លាប់​មក​ទី​នេះ​ ដូច​តាម​ខ្ញុំ​ចាំ​ក្រោយ​ខ្ញុំ​លេង​ត​ទល់នឹង​ Man Utd នេះ​កាល​ខ្ញុំ​លេង​ឲ្យ​ Sporting Lisbon “។

កីឡាករ​នេះ​បន្ត​ថា​៖” សម្រាប់​ខ្ញុំ​គាត់​ដូច​ជា​ឪពុក​បង្កើត​នៅ​ក្នុង​បាល់ទាត់​នេះ​អញ្ចឹង​។ គាត់​ជួយ​ខ្ញុំ​ច្រើន​ណាស់​ គាត់​បង្រៀន​ខ្ញុំ​ច្រើន​។ ហើយ​បើ​តាម​គំនិត​ខ្ញុំ​គាត់​ហ្នឹង​ហើយ​ជា​អ្នក​ធ្វើ​ឲ្យ​ខ្ញុំ​ចង់​មក​នេះ​ទៀត​ ព្រោះ​ទំនាក់​ទំនង​យើង​ទាំង​ពីរ​គឺ​រាប់អាន​ទាក់ទង​គ្នា​គ្រប់​តែ​ពេល​ហ្នឹង​ គាត់​ជា​មនុស្ស​អស្ចារ្យ​មែន​ទែន​។ ខ្ញុំ​ចូល​ចិត្ត​គាត់​ខ្លាំង​ណាស់​ គាត់​ហ្នឹង​ហើយ​ជា​អ្នក​ធ្វើ​ឲ្យ​ខ្ញុំ​សម្រេច​ចិត្ត​មក​ទី​នេះ​ម្ដង​ទៀត​ “។

សូម​រំលឹក​ផង​ដែរ​ថា​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ​ Ronaldo បាន​សម្រេច​ចិត្ត​ចេញ​ពី​ Juventus ដោយ​ជិត​ត្រូវ​រ៉ូវ​នឹង​ក្លឹប​ Man City ទៅ​ហើយ​តែ​ចុង​បញ្ចប់​កំពូល​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ក៏​សម្រេច​ទៅ​ Man Utd វិញ​ដែល​ជា​ក្លឹប​ធ្លាប់​លេង​ឲ្យ​ និង​កសាង​កេរ្តិ៍ឈ្មោះ​ជា​មួយ​កាល​ពី​ឆ្នាំ​២០០៣ ដល់​ឆ្នាំ​២០០៩៕

ប្រភព៖ http://sabay

Most Popular

To Top