កីឡា

Chelsea សម្រេចខ្ចីជើងបាន Saul ពី AT Madrid

ក្លឹបតោខៀវ Chelsea កាលពីយប់ថ្ងៃអង្គារម្សិលមិញនេះ គឺអាចធ្វើបានជោគជ័យក្នុងការនាំយក កីឡាករចំណូលថ្មីទី៣របស់ខ្លួននៅរដូវក្តៅនេះ មកចូលរួមក្លឹបហើយវាបានធ្វើឡើងនៅនាទីចុងក្រោយបំផុតទៀតផងដែរ នៃពេលវេលាដោះដូរ។

កីឡាករ Saul Niguez នឹងត្រូវផ្ទេរមកចូលរួមជាមួយនឹងក្លឹបតោខៀវ Chelsea ពីក្លឹប AT Madrid ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល១រដូវកាលពេញជាមួយនឹងជម្រើសនៃការទិញ
ដាច់ប្រមាណជា៣០លានផោន។

កីឡាករវ័យ២៦ឆ្នាំសញ្ជាតិអេស្បាញរូបនេះនឹងមានវត្តមានក្នុងតំណែងជាកីឡាករខ្សែបម្រើប្រយុទ្ធខណៈដែលក្លឹបបច្ចុប្បន្នមានវត្តមានរបស់កីឡាករល្អៗជាច្រើនរូចទៅហើយដូចជា N’Golo Kate, Jorginho និង Mateo Kovacic ជាដើម។

ការដោះដូរជោគជ័យលើកនេះត្រូវបានធ្វើឡើងនៅក្រោយពេលដែលការព្យាយាមក្នុងការចរចាទិញយកកីឡាករ Jules Kounde ពីក្លឹប Sevilla ត្រូវបានទទួលរងបរាជ័យដោយសារតែមិនអាច ផ្តល់នូវកញ្ចប់លុយតាមការចង់បានរបស់ក្លឹបអេស្បាញ៕ប្រែសម្រួល៖ស៊ុនលី


Most Popular

To Top