សិល្បៈ និង កម្សាន្ត
មិនដែលដឹងសោះ តារាចម្រៀង ខាន់ ជេមស៍ រៀបការបានជាង ២០ឆ្នាំហើយ និងកំពុងសោយសុខ ក្នុងជីវិតដូចសេដ្ឋី
ភ្នំពេញ៖ បច្ចុប្បន្ននេះ ថ្វីបើពុំមានបទចម្រៀងមួយបទណាមួយផ្ទុះខ្លាំង ដូចជាកាលពីជាង ១០ឆ្នាំមុន ប៉ុន្តែពុំបានធ្វើឱ្យលោក ខាន់ ជេមស៍ សាបប្រជាប្រិយភាពឡើយ ផ្ទុយទៅវិញបើក្រឡេកទៅមើលជីវភាពរស់នៅសព្វថ្ងៃរបស់ម្ចាស់បទ”សម្រែកបេះដូង” រូបនេះវិញ គឺប្រៀបបានដូចជាសេដ្ឋីយ៉ាងដូច្នេះដែរ ។ ជុំវិញនឹងភាពមានបានទាំងកិត្តិយស និងទ្រព្យសម្បត្តិនេះផងដែរ លោក ខាន់ ជេមស៍ ត្រូវបានអ្នកគាំទ្រកត់សម្គាល់ឃើញថា ដោយសារកំពុងជោគជ័យនៅក្នុងមុខជំនួញជាច្រើន ដែលបច្ចុប្បន្ននេះលោកកំពុងវិនិយោគជាមួយគម្រោងអចលនទ្រព្យ ក្រុមហ៊ុនឧបករណ៍រំពងសំឡេង...