ព័ត៌មានអន្តរជាតិ
របាយការណ៍ លេចធ្លាយរបស់UN ព្រមានយ៉ាងខ្លាំង៖ឆ្នាំ ២០៥០ ការប្រែប្រួលអាកាសធាតុនឹង ធ្វើឲ្យមនុស្សរាប់លាននាក់ នៅទូទាំងពិភពលោកទទួលរង នូវភាពអត់ឃ្លាន គ្រោះរាំងស្ងួត និងកម្តៅខ្លាំង
UN ៖របាយការណ៍បែកធ្លាយមួយ របស់អង្គការសហប្រជាជាតិ (UN) បានធ្វើការព្រមានយ៉ាងខ្លាំង អំពីការប្រែប្រួលអាកាសធាតុអាក្រក់បំផុត មិនទាន់មកដល់ទេជាមួយនឹងគ្រោះរាំងស្ងួត ភាពអត់ឃ្លាននិងកម្តៅខ្លាំងដែលត្រូវបាន អូសបន្លាយអស់រយៈពេល ៣០ ឆ្នាំខាងមុខនេះបើយោង តាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ របាយការណ៍ពីគណៈកម្មាធិអន្តររដ្ឋាភិបាលរបស់អង្គការសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ (IPCC) ត្រូវបានគេគ្រោងនឹងចេញផ្សាយនៅឆ្នាំក្រោយ ប៉ុន្តែរបាយការណ៍នេះត្រូវបានទទួលដោយទីភ្នាក់ងារបារាំង (AFP) ។ សេចក្តីព្រាងនោះចែងថា ការអូសបន្លាយពេលយូរសូម្បីតែលើសពី១,៥...