កីឡា

Depay ៖ ចាប់ដៃគូ ជាមួយនឹង Messi ជាក្តីសុបិន្ត ក្លាយជាការពិត

កីឡាករខ្សែប្រយុទ្ធ ជម្រើសជាតិហូឡង់ Memphis Depay មកដល់ពេលនះ នៅតែបានបង្ហាញក្តីរំភើប មិនទាន់អស់ចិត្តនៅឡើយ ក្រោយពេលបានផ្ទេរ មកចូលរួមជាមួយ នឹងក្លឹបអ្នកមានបុណ្យ Barcelona ជាផ្លូវការរួចមកហើយ ចុងក្រោយនេះបាននិយាយថា គាត់នឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីសម្រេចគោលដៅ របស់ក្លឹបនៅទីនេះ ។

ក្នុងនោះផងដែរ Depay ក៏បានបញ្ជាក់ដែរថា ការចាប់ដៃគូប្រកួតជាមួយ នឹងកំពូលកីឡាករ Lionel Messi គឺជាអ្វីដែលជាក្តីសុបិន្ត របស់គាត់ជាយូរមកហើយហើយ និយាយ ទៀតថាមិននឹកស្មានទេ ថាគាត់មានឱកាសលេងជាមួយ នឹងកីឡាករដែលល្អបំផុតលើលោកបែបនេះ។

កីឡាករវ័យ២៧ឆ្នាំរូបនេះ បានលើកឡើងដូច្នេះនៅក្រោយពេល ដែលក្លឹប Barcelona បានធ្វើការអះអាងថាកីឡាករ Lionel Messi គឺបានឈានទៅដល់ការ សម្រេចចិត្ត ជាមួយនឹងក្លឹបថា នឹងបន្តលេងនៅទីនេះ រហូតដល់ទៅ៥ឆ្នាំទៀតឬ ដល់ពេលដែលគាត់មាន អាយុ៣៩ឆ្នាំរួចរាល់ហើយ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top