កីឡា

Depay បញ្ជាក់ថា នឹងលើកពានរង្វាន់ ជាច្រើន ជាមួយនឹង Barcelona

The Goal នៅថ្ងៃអង្គារនេះបានចេញផ្សាយថា កីឡាករចំណូលថ្មី Memphis Depay បានបង្ហាញពីជំហដ៏ម៉ឺងម៉ាត់ របស់ខ្លួនថានឹងត្រុវតែជួយក្លឹបថ្មី Barcelonaឲ្យលើកពានរង្វាន់ បានច្រើនបំផុតតាមដែលអាចធ្វើបាន។

មនុស្សជាច្រើនបានមើលឃើញថា ទំរង់លេងរបស់ខ្សែប្រយុទ្ធហូឡង់រូបនេះ គឺសាកសមបំផុតសម្រាប់តំណែង ប្រយុទ្ធកណ្តាលរបស់ Barcelona ស្របពេលដែល Messi នឹងបន្តមានវត្តមាន ជាមួយនឹងក្លឹបផងដែរនោះ។

គួរឲ្យដឹងដែរថា Depay បានចូលរួមជាមួយនឹង Barcelona ដោយមិនមានតម្លៃខ្លួន ឡើយពីក្លឹប Lyon កាលពីខែមុនហើយនឹងត្រូវចាប់ដៃគួគ្នាជាមួយនឹងកំពូលកីឡាករLionel Messi ដែលទើបតែបានប្រកាសបន្តកុងត្រាថ្មីរយៈពេល ដល់ទៅ៥ឆ្នាំទោះបីជាត្រូវកាត់ប្រាក់ខែពាក់កណ្តាលចេញក្តី៕ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top