ព័ត៌មានអន្តរជាតិ
ចិន បានចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ បានជាង១ពាន់លានដូសហើយ
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២០ ខែមិថុនា ឆ្នំា២០២១ថា ប្រទេសចិន នាពេលឥឡូវនេះ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩លើសពី១ពាន់លានដូសហើយ ។ មន្ត្រីសុខាភិបាលបានឲ្យដឹងនៅថ្ងៃអាទិត្យនេះ ដែលច្រើនជាងគេលំដាប់លេខ៣ ដែលបានផ្តល់ឲ្យនៅទូទំាងពិភពលោក ។ ទិន្នន័យបានមកពីគណៈកម្មាធិការសុខាភិបាលជាតិ បានបង្ហាញថា វ៉ាក់សាំងប្រមាណ២០.២៣លានដូសត្រូវបានចាក់នៅក្នុងប្រទេសគិតត្រឹមថ្ងៃសៅរ៍ ដែលនាំឲ្យចំនួនសរុបចំនួន១,០១ពាន់លានដូស ។ ចំនួននេះបានបង្ហាញឲ្យដឹង...