ខ្សែប្រយុទ្ធ Harry Kane រកបានគ្រាប់បាល់ នៅម៉ោងបន្ថែម ជួយឲ្យអង់គ្លេស ឈ្នះដាណឺម៉ាក ២-១ ឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ Euro ២០២០។
រូបភាពផ្ដល់សិទ្ធិដោយ AFP
ក្នុងការប្រកួតដាណឺម៉ាក ជាអ្នករកគ្រាប់បានមុនទាត់បញ្ចូលទី ដោយកីឡាករ Damsgaard នាទី៣០ ។ ៩នាទី បន្ទាប់ខ្សែការពារ Simon Kjaer របស់ដាណឺម៉ាកបានធ្វើឲ្យចូលទីខ្លួន ជួយអង់គ្លេសតាមស្មើ ១-១ ។ ការប្រកួតបានឈាន រហូតដល់ម៉ោងបន្ថែម ១៥នាទីពីរដង។
នាទី១០៤ អង់ញគ្លេស ទទួលបានបាល់ប៉េណាល់ទី បន្ទាប់ពីកីឡាករដាណឺម៉ាក បង្កកំហុសលើ Sterling ។ Kane បានទាត់ជើងទីមួយ ត្រូវអ្នកចាំទី Schameichel ជួយបាន មុនពេលរត់ទៅបន្ថែមចូលទី បានសម្រេច ។ បញ្ចប់ការប្រកួតអង់គ្លេសឈ្នះ ២-១ បានឡើងទៅផ្ដាច់ព្រ័ត្រ Eruo ជាលើកដំបូង។
រូបភាពផ្ដល់សិទ្ធិដោយ AFP
យ៉ាងណា មានអ្នកគាំទ្រមួយចំនួន បានរិះគន់ ចំពោះការផ្ដល់បាល់ប៉េណាល់ទី ទៅឲ្យអង់គ្លេស ដោយពួកគេគិតថា Sterling ដូចជាមិនត្រូវបានប៉ះធ្ងន់ធ្ងរទេ។ គណនីលើ Twitter មួយបានសរសេរថា៖ “ខ្ញុំនៅតែមិនអាចជឿ អាជ្ញាកណ្ដាលឲ្យប៉េណាល់ទី ទៅអង់គ្លេស ។ វាពិតជាកំប្លែងណាស់” ។ គណនីមួយទៀតសរសេរថា៖ “មិនសមប៉េណាល់ទីទេ ប៉ុន្តែអង់គ្លេស គឺមានសំណាងម្ដងទៀត” ៕