កីឡា

អង់គ្លេស ឡើងវគ្គផ្តាច់ព្រ័ត នៃការប្រកួត Euro ២០២០ បន្ទាប់ពីទម្លាក់ ដាណឺម៉ាក ម៉ោងបន្ថែម

Euro ២០២០ ៖ ក្រុមបាល់ទាត់ជម្រើសជាតិ អង់គ្លេស បានទម្លាក់ក្រុមបាល់ទាត់ ជម្រើសជាតិ ដាណឺម៉ាកម៉ោង បន្ថែម នៅវគ្គពាក់កណ្តាល ផ្តាច់ព្រ័តកាល យប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ ដណ្តើមបានកៅអីវគ្គផ្តាច់ព្រ័ត នៃព្រឹត្តិការណ៍ ការប្រកួត បាល់ទាត Euro ២០២០ ក្រុមបាល់ទាត់ ជម្រើសជាតិ អង់គ្លេស បានយកឈ្នះក្រុមបាល់ទាត់ជម្រើសជាតិ ដាណឺម៉ាក ក្នុងលទ្ធផល២ទល់នឹង១ ម៉ោងបន្ថែម ។

អ្នកចាត់ការទូទៅលោក Gareth Southgate បាននិយាយថា ប្រទេសអង់គ្លេស ទទួលការបរាជ័យ ក្នុងព្រឹត្តិការណ៍ World Cup របស់ពួកគេនៅឆ្នាំ ២០១៨ នាពេលយើងកក់កន្លែង នៅវគ្គផ្តាច់ព្រ័ត្រ Euro ២០២០ នៅថ្ងៃអាទិត្យ ។

ក្រុមតោទាំង ៣ បានចាញ់ក្រូអាត បន្ទាប់ពីម៉ោងបន្ថែម ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ World Cup កាលពី ៣ ឆ្នាំមុន។ ប៉ុន្តែពេលននេះក្រុមយើង បានផ្តួលដាណឺម៉ាក ២-១ កាលពីថ្ងៃពុធមានន័យថា ពួកគេនឹងស្ថិត នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដ៏សំខាន់មួយរបស់ក្រុមជាលើកដំបូង ក្នុងរយៈពេល ៥៥ ឆ្នាំ ៕ ដោយ៖លី ភីលីព

Most Popular

To Top